ស្វាគមន៍ការមកកាន់
មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនិក
ភ្នំពេញ៖ កាលពីមុន គេតែងមានទស្សនៈថា មនុស្សស្រីមិនអាចលេចមុខលេចមាត់ នៅក្នុងសង្គម រឺក៏ក្លាយជាអ្នកដឹកនាំ នៅក្នុងស្ថាប័ន ក្រុមហ៊ុនណាមួយ ជារបស់ខ្លួននោះឡើយ ព្រោះមនុស្សស្រី ជាមនុស្សទន់ខ្សោយ គ្មានជំហររឹងមាំ និងមានភាពជឿជាក់លើខ្លួនប៉ុន្មាននោះទេ។ ប៉ុន្តែគំនិតនេះ ត្រូវបានប្តូរផ្លាស់នាពេលបច្ចុប្បន្ន ដោយយើងសង្កេតឃើញថា បងប្អូននារីយើងភាគច្រើន តែងតែឈរជាអគ្គនាយិកា រឺក៏ប្រកបរបរធំៗដោយខ្លួនផ្ទាល់។នៅក្នុងនោះដែរ ក៏មានបងស្រីវ័យក្មេងម្នាក់ ដែលសព្វថ្ងៃនេះ រូបគាត់ជាអគ្គនាយិកា នៅមជ្ឈមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនិក( Dermo Clinic) ជាមជ្ឈមណ្ឌលកែសម្ផស្សកម្រិតស្តង់ដារអន្តរជាតិ ស្ថិតនៅទីក្រុងភ្នំពេញ បានបង្ហើបពីគន្លឹះល្អៗ ដែលទទួលបានភាពជោគជ័យជាមួយនឹងការងាររបស់គាត់។អ្នកស្រី ហូវ ដានេ បាននិយាយប្រាប់ខ្មែរឡូតថា "មជ្ឈមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនិក( Dermo Clinic) សហការជាដៃគូ ជាមួយនឹង Mega Clinic ដែលជាគ្លីនិកដ៏ធំមួយនៅកូរ៉េ គឺអាចដោះស្រាយបាន រាល់បញ្ហាខាងផ្នែកសម្រស់ ទាំងការព្យាបាល រឺការកែសម្ផស្សជាដើម"។អគ្គនាយិកា រូបនេះ បានចែករំលែក ទៅកាន់សុភាពនារីៗផងដែរ ពីការដឹកនាំធុរកិច្ច ទទួលបានជោគជ័យ ដោយអ្នកស្រី បាននិយាយថា "នៅពេលនេះ ខ្ញុំមិនទាន់គិតថា ខ្លួនឯងទទួលបានភាពជោគជ័យនៅឡើយទេ តែគ្រាន់តែពេលនេះ ខ្ញុំអាចឈរដោយខ្លួនខ្ញុំបាន ហើយសម្រាប់ខ្ញុំ ប្រកាន់លើគោលការណ៍មួយ គឺឲ្យតម្លៃពេលវេលាការងារ ខ្លាំងជាងពេលវេលាខ្លួនឯង។ អ្វីដែលសំខាន់គោលដៅ ដែលអាចនាំទៅរកភាពជោគជ័យ យើងគួរតែដៅទៅលើអ្វីដែលយើងចង់ធ្វើ និងកំណត់ឲ្យច្បាស់ថានឹងធ្វើដោយរបៀបណា ហើយត្រូវក្លាហាន នូវអ្វីដែលយើងសម្រេចចិត្ត ក្នុងការធ្វើវា ទោះបីពេលដំបូង វាមានបញ្ហា ឬឧបសគ្គបន្តិចបន្តួចក៏ដោយ ។ នៅពេលដែលយើងដួល សូមឲ្យកុំខ្មាសគេ និងកុំឈប់ឲ្យសោះ ព្រោះថាការដួល ក្នុងអាជីពរបរ វានឹងធ្វើឲ្យយើងឃើញច្បាស់ពីកំហុស និងធ្វើឲ្យយើងចេះដើរទៅមុខបន្តទៀត"។ចុងក្រោយ អ្នកស្រី ហូវ ដានេ ក៏បានផ្តាំផ្ញើទៅដល់មិត្តនារីផងដែរ ឲ្យមានភាពរឹងមាំ និងម្ចាស់ការលើខ្លួន បើយើងចង់ទទួលបានភាពជោគជ័យនៅក្នុងអាជីពអ្វីមួយ។ ការនិយាយទាំងអស់នេះ អ្នកស្រី មិនមែនមានន័យថា ខ្លួនឯងជាមនុស្សជោគជ័យខ្លាំងក្លានោះទេ ព្រោះថា មានមនុស្សជាច្រើននាក់ទៀត ដែលមានភាពជោគជ័យជាងអ្នកស្រី គ្រាន់តែអ្នកស្រី ចង់ចែករំលែកបទពិសោធន៍ល្អៗរបស់អ្នកស្រី ទៅកាន់មិត្តនារីៗតែប៉ុណ្ណោះ៕

សុភាពបុរស សុភាពនារី ដែលចង់បានស្បែកម៉ដ្ឋ សស្អាតដោយការជំរុះរោម​តាមឡ៊ែសឺរ​ ...

អត្ថប្រយោជន៍របស់ការចាក់បន្ថែមវិតាមីនក្នុងស្បែកដើម្បីទទួលបានស្បែកស្រស់ស្អាតនៅ​ ឌែរម៉ូ គ្លីនិក ជាធម្មតាម៉េឡានីន...

សេវាកម្មថែរក្សាផ្ធៃមុខដោយការ យកបិតម៉ាសមកបិតមុខគុណភាពខ្ពស់នាំចូលមកពីបរទេស រួមបញ្ចូលទាំងការ ម៉ាស្សាមុខ ដែលជួយកំចាត់នូវធូលីដី និងផ្ទៃមុខស តឹងនែន រលោងគួរជាទីគាប់ចិត្ត។

ជាសេវាកម្មដែលគ្មានការវះកាត់វាធ្វើការតាមរយៈម្ជុលដ៏តូចដើម្បីបញ្ជូនកាបូនឌីអុកស៊ីតដែលរីករាលដាលនៅក្នុងគោលដៅជាលិកានៅក្រោមស្បែក:

ជំងឺស្បែកជាជំងឺដែលឈានមុខគេរបស់មជ្ឈមណ្ឌល ឌែរម៉ូគ្លីនិក ដែលអតិថិជនជាច្រើនបានមកទទួលយកសេវាព្យាបាលមួយនេះ ...

EstherLift ជាវិធីសាស្ត្រមួយ ដែលមានសុវត្ថិភាព, ជម្រើសងាយស្រួល ...

ដំនាក់កាលនៃការចាក់ MediBeau ចំនាយពេលត្រឹមតែ ៥ ទៅ ១០នាទី ដោយពេទ្យនឹងប្រើថ្នាំស្ពឹក ...

ជាបច្ចេកវិទ្យាថ្មីសម្រាប់ធ្វើការបូម និងរំលាយខ្លាញ់របស់ឌែរម៉ូគ្លីនិក ...
ទំព័រហ្វេសបុក
ចូលរួមជាមួយយើងក្នុងទំព័រហ្វេសប៊ុក
កម្មវីធីផ្តល់ជូនពិសេស
កម្មវីធីផ្តល់ជូនពិសេសរបស់យើង, សូមចុចនៅទីនេះដើម្បីមើលបន្ថែម
ដៃគូរបស់យើង