អំពីក្រុមហ៊ុន
05 December 2016

 កូរ៉េ​ល្បី​ខាង​ផ្នែក​គ្រឿង​សំអាង​ និង​កែ​សម្ផស្ស​ ហេតុ​នេះ​ហើយ​ទើប​ការ​ទៅ​កែ​សម្ជស្ស​នៅ​ប្រទេស​កូរ៉េ ជាទី​ពេញ​និយម​ក្នុង​ស្រទាប់​មហាជន ជាពិសេស​អ្នក​មាន​អាជីព​តារា។ ការ​ទៅ​កែ​សម្ផស្ស​នៅ​ទី​នោះ ត្រូវ​ចំណាយ​ពេល​វេលា​​ និង​ថវិកា​យ៉ាង​ច្រើន​ ដែលនេះជាកង្វល់។ មិន​បាច់​ខ្វល់​ទៀត​ទេ ចង់​កែ​សម្ផស្ស​ឲ្យ​ស្អាត ​មិន​បាច់​ទៅ​កូរ៉េ​​ទៀតទេ​ ព្រោះ​ថ្មី​ៗ​នេះ​មជ្ឈមណ្ឌលឌែរម៉ូគ្លីនិក​ បាន​ចុះ​កិច្ចព្រមព្រៀង​​​ជាមួយ ​MEGA ​ដែល​ជា​គ្លីនិក​កែ​សម្ផស្ស​ដ៏​ល្បី​ ​ទំនើប​នៅ​ប្រទេស​កូរ៉េ​។​​ ការ​ចុះ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នេះ ​គឺ​​ដើម្បី​បំពេញ​តម្រូវ​ការ​ជូន​ដល់​អតិជន​ដែលចង់បាន​ការ​កែ​សម្ផស្សតាម​បច្ចេកវិទ្យា​ទំនើប ថែម​ទាំង​ស្រស់​ស្អាត​ដូច​ការ​កែ​សម្ផស្ស​នៅ​ប្រទេស​កូរ៉េ​ដែរ​។​  ​​វេជ្ជបណ្ឌិត​កូរ៉េ​ដ៏​​ជំនាញ​នៅ​គ្លីនិក​​ MEGA ​​នឹង​មក​​ចូលរួម​ធ្វើ​ការ​ជាមួយ​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ជាតិ​ដើម​អាមេរិក ​និង​ខ្មែរ​នៅ​មជ្ឈមណ្ឌល​ឌែរម៉ូគ្លីនិក ​ក្នុង​ការ​បម្រើ​សេវាកម្ម​ថែរក្សា និង​កែ​សម្ផស្ស​បែប​ថ្មី​ទំនើប​ចុង​ក្រោយ​បំផុត។ ​​ ​វេជ្ជបណ្ឌិត​ដែល​អញ្ជើញ​មក​ពី​គ្លីនិក​​ MEGA ​មាន​៤​ជំនាញ​ខុស​ៗ​គ្នា​​ គឺ​៖​ ១.​សក់៖ គឺ​សម្រាប់​បម្រើ​ដល់​អតិថិជន​ដែល​មាន​បញ្ហា​​សក់​ជ្រុះ​ ឆក​ ទំពែក​ និង​បញ្ហា​ជា​ច្រើន​ទៀត​លើ​សក់​ ២.​មុខ​៖ ទាញ​បន្តឹង​ស្បែក​មុខ​ ​វះ​កាត់​ភ្នែក​ចិញ្ចើម​ ​ខ្ទង់​ច្រមុះ​ ​កែ​ទម្រង់​បបូរមាត់​ ​កែ​ទម្រង់​ចង្កា​ ​កែ​ទម្រង់​ថ្គាម​ ​និង ​កែ​ទម្រង់​ស្លឹក​ត្រចៀក​ ៣.​ដើម​ទ្រូង៖​ ពង្រីក​ដើម​ទ្រូង​ឲ្យ​ធំ​ ៤.​រាងកាយ​៖ យក​ខ្លាញ់​ពី​ក្បាល​ពោះ​។​ល​។​ ​បន្ថែម​ពី​លើ​វត្តមាន​វេជ្ជបណ្ឌិត​ជំនាញ​មក​ពី​ប្រទេស​កូរ៉េ​នោះ​ ​រាល់​សម្ភារៈ​សុទ្ធសឹងតែ​ទំនើប​ដូច​គ្លីនិក​កែ​សម្ផស្ស​ដ៏​ល្បី​នៅ​លើ​ពិភព​លោក​ ​ហើយ​ក៏​មាន​ការ​​ប្រើប្រាស់​ផលិតផល​​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដូច​នៅ​គ្លីនិក ​MEGA ​ប្រទេស​កូរ៉េ​ដែរ ។ ​អ្វី​ដែល​រឹត​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​មជ្ឈមណ្ឌល​ឌែរម៉ូគ្លីនិក​បាន​បន្ថែម​នូវ​សម្ភារៈ​ទំនើប​ៗ​នាំ​​ចូល​ពី​សហរដ្ឋអាមេរិក ស្វីស​ បារាំង​ និងអាល្លឺម៉ង់​ ​។​ ​​ ចង់​ដឹង​ពី​សកម្មភាព​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង រួម​ទាំង​ផលិត​ផល​ និងសម្ភារៈ​ដែល​​បាន​នាំ​យកមកពី​ MEGA ​គ្លីនិក​មានអ្វីខ្លះ? ទំនើបៗ​កម្រិត​ណា? តោះ​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ដោយ អ្នក​ស្រី​ ហូវ​​ ដាណេ​​ ​អគ្គនាយិកា​របស់​មជ្ឈមណ្ឌល​កែសម្ផស្ស​ ឌែម៉ូគ្លីនិក​​ ទាំងអស់គ្នា៖  មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែរម៉ូគ្លីនីក​ ​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បីល្បាញ​ខាង​ផ្នែក​កែ​សម្ផស្ស​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ព្រោះ​ក្រុម​គ្រូពេទ្យ​ ​និង​អ្នក​ជំនាញ​ផ្នែក​កែ​សម្ផស្ស​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​​ព្រមទាំង​មាន​បទពិសោធន៍​ ​ភាព​ប៉ិន​ប្រសប់​ក្នុង​វិស័យ​នេះ​។ ​ មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែរម៉ូគ្លីនិក​មាន​ទីតាំង​ចំនួន​៣​កន្លែង គឺ​៖​ ឌែរម៉ូគ្លីនិក​ទួលគោក​ ​ផ្សារ​ចាស់​ និង​ឌេអ៊ិន​ ដែល​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​៖​ ០១៥​ ៧៧៦​ ៧៦៦/​០២៣​ ៦៩១​ ៨២៣​ ២​/​០៧៧​ ៩៩៦​ ៧៧៧/​ ០២៣​ ៦៩៦​ ០៤ ០៣​៕​ 

កម្មវិធីពិសេសនៃផលិតផល
ដៃគូរបស់យើង