Skin Treatments
05 December 2016

ជំងឺស្បែកជាជំងឺដែលឈានមុខគេរបស់មជ្ឈមណ្ឌល ឌែរម៉ូគ្លីនិក ដែលអតិថិជនជាច្រើនបានមកទទួលយកសេវាព្យាបាលមួយនេះ

មុនមានច្រើនប្រភេទ ដូចជា មុនក្បាលខ្មៅ មុខក្បាលសាច់ មុនខ្ទុះ មុនដំបូក។ តាមវេជ្ជសាស្រ្ត មុនគឺជា ការរង ប្រត្តិកម្មទៅ លើស្បែកកើតឡើង ពីបំលាស់ប្តូររបស់ ក្រពេញខ្លាញ់។ ជាទូទៅ មុនដំនាក់កាល កើតឡើងពី ការបញ្ចេញខ្លាញ់ និង​ កោសិកាងាប់ ច្រើនខុសប្រក្រតី ដែលអាចបណ្តាល ឲ្យស្ទះនៅរន្ធញើស ហើយបង្ករទៅជាមេរោគ។ ស្នាមក្រហម និងកើតឡើងពី ការរលាករបស់ស្បែក ដែលព្យាយាមការពារ ទៅនឹងមេរោគទាំងនោះ។ ដូចនេះ មេរោគនិង ធ្វើការរីកលូតលាស់ យ៉ាងលឿនក្រោមស្រទាប់ ស្បែកស្តើងដែលបង្ករ មកពីការរលាក។ បរិវេណផ្ទៃមុខ ដើមទ្រូង ខ្នង និង ដើមដៃ ជាបរិវេណ ដែលងាយនឹង កើតមុខបំផុត។ ភាគច្រើន មុនកើតឡើងច្រើន នៅពេលដែលមនុស្ស ចាប់ផ្តើមប្រែប្រួល អរម៉ូន ពេញវ័យ។ ការជ្រើសរើស ការព្យាបាលមុន មិនបានល្អ អាចបង្ករឲ្យ មានស្នាមមុន ដែលពិបាកនិងបំបាត់។ ទទួលយកសេវាកម្ម ព្យាបាលមុន ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ឈប់ការ កើតមុនជារៀងរហូត។


កម្មវិធីពិសេសនៃផលិតផល
ដៃគូរបស់យើង